អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈ៤ឆ្នាំ
អាហារូបករណ៍ទៅបន្ដការសិក្សានៅប្រទេសជប៉ុនរយៈពេល៤ឆ្នាំ
សាលាភាសាជប៉ុនមិរ៉ៃ សូមជូនដំណឹងអាហារូបករណ៍ ដល់សិស្សនិស្សិត
ដែលកំពុងសិក្សានូវសកលវិទ្យាល័យ រឺសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ
ទាំងអស់អោយបានជ្រាបថា អាហារូបករណ៍នេះផ្ដល់ជូនសិស្សចំនួន ១០នាក់ រយៈពេល៤ឆ្នាំដែលចាប់ផ្តើមនៅ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
ពត៌មានលំអិតអំពីអាហារូបករណ៍៖
- ការផ្ដល់ជូនអាហារូបករណ៍៖ សិក្សារយៈពេល ៤ឆ្នាំ (សិក្សាភាសាជប៉ុន ២ឆ្នាំ និង សិក្សាជំនាញផ្នែកថែទាំចាស់ជរា ២ឆ្នាំ)។
- ផ្ដល់ជូនអន្តេវាសិកដ្ឋាន៖ ផ្ដល់ជូនបន្ទប់ស្នាក់នៅ ដោយឥតគិតថ្លៃ ។
*អត្ថប្រយោជន៍៖
- អំឡុងពេលសិក្សាសិស្សអាចធ្វើការងារក្រៅម៉ោង
២៨ម៉ោងក្នុង១សប្ដាហ៍នៅមណ្ឌលថែទាំមនុស្សចាស់ ។
- បន្ទាប់ពីបញ្ចប់ការសិក្សាត្រូវធ្វើការជាបុគ្គលិកពេញសិទ្ធនៅមណ្ឌលថែទាំចាស់ជរារបស់ម្ចាស់អារូបករណ៍
រយៈពេល ៥ ឆ្នាំ ។
( ប្រាក់ចំណូលក្នុង១២០០$/១ខែ ) និងអត្ថប្រយោជន៍ផ្សេងទៀត
*លក្ខខណ្ឌជ្រើសរើ៖
a) សិស្សដែលបញ្ចប់ ថ្នាក់សិក្សាទុតិយភូមិ ឬសិស្សដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងសិស្សបញ្ចប់បរិញ្ញាបត្រ ។
b) អត្ថិភាពសម្រាប់សិស្សដែលចេះភាសាជប៉ុន មានសញ្ញាបត្រJLPT កម្រិត N5 ឡើងទៅ
ឬមានកម្រិតភាសាជប៉ុនស្មើនឹងJLPT(N5)។
c) ត្រូវតែជាមនុស្សអត់ធ្មត់ តស៊ូ ព្យាយាម និងមានឆន្ទៈ ក្នុងការសិក្សា ។
*ឯកសារដែលត្រូវភ្ជាប់៖
lរូបថត 4×6 ពាក់អាវក្រសេ អាវខាងក្នុងពណ៍ស ផ្ទៃក្រោយពណ៍ស ១០ សន្លឹក
lអត្ដសញ្ញាណបណ្ណ សៀវភៅគ្រួសារ រឺសៀវភៅស្នាក់នៅ
សញ្ញាបត្រទី១២ លិខិតឆ្លងដែន(បើមាន)។
របៀបនៃការដាក់ពាក្យ៖
សូមទំនាក់ទំនងមកកាន់ សាលាភាសាជប៉ុន មិរ៉ៃ
1. បំពេញពាក្យស្នើសុំអាហារូបករណ៍
2. សរសេរគោលបំណងនៃការសិក្សា ១ សន្លឹក
ជាភាសាខ្មែរ
ថ្ងៃផុតកំណត់នៅ៖ ឯកសារដាក់ពាក្យ
និងឯកសារសំខាន់ៗត្រូវយកមកដាក់នៅការិយាល័យប្រឹក្សាយោបលសិស្សបន្ដការសិក្សាដែលមានទីតាំងក្នុងសាលាភាសាជប៉ុនមិរ៉ៃ រហូតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤។
សម្រាប់ពត៌មានផ្សេងៗពាក់ព័ន្ធនិងការដាក់ពាក្យ
សូមទាក់ទងមកកាន់ពួកយើង៖
Telegram: https://t.me/MiraiStudyAbroadInJapan
E-mail: mirai.ryugaku@gmail.com
Tell: +855 (0) 93 412 721
Add New Comment