ការយល់ដឹងអំពីប្រទេសជប៉ុន

ការយល់ដឹងអំពីប្រទេសជប៉ុន

ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការរីកចម្រើនស្ទើរតែគ្រប់វិស័យហើយមានរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងប្រជាជនបានយ៉ាងល្អទើបធ្វើឪ្យប្រទេសមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។ ខាងក្រោមនេះគឺជាចំណេះដឹងទូទៅដែលទាក់ទងទៅនឹងប្រទេសជប៉ុន:

ទីតាំងភូមិសាស្រ្ត

ប្រទេសជប៉ុនដែលត្រូវបានគេនិយាយភាសាជប៉ុនថា "នីប៉ូ" ឬ "នីហុន" គឺជាប្រទេសកោះប៉ាស៊ីហ្វិកមហាសមុទ្រនៅឆ្នេរសមុទ្រនៃអាស៊ីអាគ្នេយ៍។ កោះនេះមានទំហំប្រហែល 6.900 ។ កោះដែលល្បីល្បាញនិងមានប្រជាជនច្រើនបំផុតគឺកោះ Honshu, Hokkaido, Shikoku និង Kyushu ដែលមានចំនួន 97% នៃប្រទេស។ នៅក្នុងកោះទាំងនេះមាន 47 ខេត្តដែលមានប្រជាជនសរុប 127 លាននាក់ និងជាប់ចំណាត់ថ្នាក់ទី11នៅក្នុងពិភពលោក) ។ 73% នៃប្រទេសជប៉ុនគឺជាតំបន់ភ្នំ ទោះបីយ៉ាងណាក៏ដោយ  ប្រជាជននៅនៅប្រទេសជប៉ុនរស់នៅតាមឆ្នេរសមុទ្រយ៉ាងច្រើនដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលមានប្រជាជនច្រើនបំផុតនៅក្នុងពិភពលោក។

ភាសា
       ភាសាជាតិដែលប្រើប្រាស់នៅភាសាជប៉ុនគឺជាភាសាជប៉ុនដែលជាភាសានិយាយចម្បងនៅទូទាំងប្រទេស។ ភាសាជប៉ុនចាស់ឬ "Kanbun" មានដើមកំណើតមកពីប្រទេសចិនហើយអក្សរជប៉ុនដំបូងបង្អស់ដែលជា "Kojiki" ត្រូវបានសរសេរនៅដើមសតវត្សទី ហើយត្រូវបានសរសេរជាចម្បងនៅក្នុងតួអក្សរចិនបុរាណ។នាសម័យបច្ចុបន្បន្នប្រទេសជប៉ុនមានតួអក្សរបីប្រភេទ :

  •     អក្សរកាន់ជី (តួអក្សរចិនបុរាណ)
  •     ហ៊ារ៉ាហ្កាណា (អក្ខរក្រមជប៉ុនតាមព្យញ្ជនៈ)
  •     កាតាកាណា (អក្ខរក្រមសំដៅប្រើសម្រាប់ពាក្យបរទេស)

ការអភិវឌ្ឍន៍និងការរីករាលដាលនៃតួអក្សរកាតាកាណាគឺជាការឆ្លុះបញ្ចាំងពីការទទួលនូវវប្បធម៌និងគំនិតរបស់ប្រទេសលោកភាគខាងលិចនាពេលថ្មីៗនេះ។

 

វប្បធម៌
        វប្បធម៌ជប៉ុនដំបូងត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ ប៉ុន្តែក្នុងអំឡុងពេលយុគសម័យ (អ៊ីដូ ) ប្រទេសជប៉ុនបានអនុវត្តនយោបាយឯកោនិយមយ៉ាងតឹងរឹងដោយបិទទ្វារប្រទេសរបស់ខ្លួនចំពោះការទំនាក់ទំនងទាំងអស់ជាមួយពិភពខាងក្រៅ។បន្ទាប់ពីការដួលរលំនៃយុគសម័យនោះ ក្នុងឆ្នាំ 1868 ជប៉ុនបានផ្លាស់ប្តូរការអនុវត្តនយោបាយនេះដោយការទទួលយកការអនុវត្តវប្បធម៌ទូទាំងពិភពលោក។ ប៉ុន្មានឆ្នាំក្រោយមកនេះវប្បធម៌លោកខាងលិចបានជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃវប្បធម៌ជប៉ុនរួមមានទាំងសិល្បៈ ជីវភាព​ និងម្ហូបអាហារ។

សាសនា

      សាសនានៅប្រទេសជប៉ុនមានពីរសំខាន់ៗគឺសាសនាស៊ីនតូនិងព្រះពុទ្ធសាសនា។សាសនាស៊ីនតូគឺជាសាសនារបស់ជប៉ុនខណៈពេលដែលព្រះពុទ្ធសាសនាត្រូវបាននាំចូលក្នុងសតវត្សទី ពីប្រទេសចិន។ ការស្ទង់មតិពីប្រទេសជប៉ុនមួយបានរកឃើញថាប្រជាជនជប៉ុន 39% ជាអ្នកកាន់ព្រះពុទ្ធសាសនា 3,9% ជាអ្នកកាន់សាសនាស៊ីនតូ និង 2.3% ជាអ្នកកាន់គ្រិស្តសាសនា។ 

 

ពិធីបុណ្យ
         នៅក្នុងប្រទេសជប៉ុនមានពិធីបុណ្យជាច្រើនដែលតំណាងអោយប្រទេសរបស់ខ្លួន ប៉ុន្តែពិធីបុណ្យដែលធំជាងគេគឺការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងអំឡុងពេលនិទាឃរដូវនិងរដូវក្តៅ។គោលបំណងនៃពិធីបុណ្យនេះគឺសម្រាប់រំលឹកគុណ ដល់ព្រះធរណី និងព្រះគង្គាដែលផ្តល់ទីកន្លែងសម្រាប់រស់នៅ និងទឹកគ្រប់គាន់ក្នុងការប្រើប្រាស់។ ទីក្រុងនីមួយៗក្នុងប្រទេសជប៉ុន និងប្រជាជនគ្រប់រូបប្រារព្ធពិធី បុណ្យនេះយ៉ាងអធិកអធមនិងត្រូវបានចូលរួមយ៉ាងកុះករពីសំណាក់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេស ។

 

កីឡា
         កីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសជប៉ុន។ Sumo, Judo និងការ៉ាតេ ជាកីឡាប្រពៃណីជប៉ុន ប៉ុន្តែក៏មានកីឡាបាល់ទាត់និងកីឡាបាល់ឱបដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុនតែវាគឺជាកីឡាដែលទទួលឥទ្ធិពលពីតំបន់ខាងលិច។ បច្ចុបន្បន្ននេះកីឡា sumo មានប្រជាប្រិយភាពយ៉ាងខ្លាំងទូទាំងទ្វីបអាស៊ី។

រចនាសម្ព័ន្ធគ្រួសារ
        ក្រុមគ្រួសារតាមបែបបុរាណនៅក្នុងប្រទេសជប៉ុនត្រូវបានគេហៅថា "Kazoku" ដែលមានម្តាយឪពុកនិងកូន ៗ របស់ពួកគេ។ ប្រពៃណី Kazokuគឺជាប្រពៃណីដែលកូនៗទាំងអស់តែងតែរស់នៅជាមួយឪពុកម្តាយចាស់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយនាពេលថ្មីៗនេះ ប្រជាជនជប៉ុនមានការមមាញឹកក្នុងការងារដែលជាហេតុធ្វើឪ្យកូនមួយចំនួនយកឪពុក​ម្តាយដែលចាស់ជរាទៅរស់នៅក្នុងមណ្ឌលចាស់ជរា។

អាហារ
       នៅក្នុងប្រទេសជប៉ុន ប្រជាជននៅទីនោះ បរិភោគសាច់ត្រីជាចម្បង។ ប្រទេសជប៉ុនគឺជាប្រទេសនាំចូលត្រីលេខមួយនៅលើពិភពលោកដែលប្រើប្រាស់ប្រហែល 12% នៃត្រីដែលចាប់បាននៅលើពិភពលោក។មុខម្ហូបជប៉ុនដ៏ល្បីបំផុតគឺ ស៊ូស៊ីដែលជាម្ហូបដែលរួមបញ្ចូលទាំងត្រីស្រស់ សណ្ដែកដី និងអង្ករទៅតាមរដូវកាល។ ជនជាតិជប៉ុនក៏បរិភោគ សាច់គោ និងសាច់ជ្រូកដែលជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។

សេចក្តីសន្និដ្ឋាន
        ប្រទេសជប៉ុនគឺជាប្រទេសជាតិមួយដែលត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីភាពឯកោនិយមរហូតដល់មានការអភិវឌ្ឍរហូតនាពេលបច្ចុបន្បន្ន ។ នេះជាភស្តុតាងមួយដែលសបញ្ជាក់ថា ទោះបីជាប្រទេសមួយទទួលរងនូវគ្រោះមហន្តរាយក្តី  កាលណានៅក្នុងប្រទេសនោះពោរពេញទៅដោយធនធានមនុស្សប្រកបដោយសតិសម្បជញ្ញះ  និងមានអ្នកដឹកនាំដ៏ល្អ  គឺនឹងធ្វើឪ្យប្រទេសនោះឆ្ពោះទៅកាន់ភាពរីកចម្រើនជាក់ជាមិនខានឡើយ។

Resource: https://www.globalizationpartners.com/2017/12/11/japanese-culture-andtradition/ 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again