មិរ៉ៃ គ្រុប
みらい グループ
វិធីសាស្ត្រ៩ ជប៉ុនបណ្តុះបណ្តាលក្មេង ឱ្យមានភាពច្នៃប្រឌិត

វិធីសាស្ត្រ៩ ជប៉ុនបណ្តុះបណ្តាលក្មេង ឱ្យមានភាពច្នៃប្រឌិត

ជប៉ុនជាប្រទេស ដែលល្បីល្បាញ ដោយសារសេដ្ឋកិច្ច របស់ប្រទេសនេះ ពឹងផ្នែកលើបច្ចេកវិទ្យា ដែលមានភាពឆ្នៃ ប្រឌិត ខ្ពស់។តើអ្វីទៅជារូបមន្ត នៅពីក្រោយការអប់រំ របស់ជប៉ុន ក្នុងការបង្ហាត់ក្មេងៗ ឱ្យមានភាពឆ្នៃប្រឌិតខ្ពស់ ដើម្បីទ្រទ្រង់ សេដ្ឋកិច្ចរបស់ ប្រទេសមហាអំណាច សេដ្ឋកិច្ចទី៣លើលោកនេះ ដែលខ្សត់ខ្សោយនូវ ធនធានធម្មជាតិ និងតែងតែ ជួបគ្រោះធម្មជាតិ គ្មានថ្ងៃលោះ?

ប្រជាជនជប៉ុន ត្រូវបានជាតិសាសន៏ដទៃ សរសើរថាជា ប្រជាជនដែលមាន ភាពឈ្លាសវៃ មានភាពឆ្នៃប្រឌិតខ្ពស់ សុភាព រាបសារ មានសណ្តាប់ធ្នាប់ វិន័យល្អ និងមានភាពថ្លៃថ្នូរ។ហេតុអ្វីបានជាប្រជាជាតិ មួយនេះមានលក្ខណៈ ប្លែកពីប្រទេស ផ្សេងទៀតនៅលើពិភពលោក?

ថ្ងៃនេះអ្នកជំនាញ លើកយកវិធីសាស្ត្រទាំង៩ ដែលប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោក មួយនេះបណ្តុះបណ្តាល ក្មេងៗ ឱ្យក្លាយជាក្មេង ដែលមានភាពឆ្នៃប្រឌិតខ្ពស់។

១. ឥរិយាបថ និង កិរិយាមាយាទ មុនចំណេះដឹង 

សាលារៀនក្នុងប្រទេសជប៉ុន សិស្សមិនតម្រូវឱ្យ ប្រលងមុខវិជ្ជា ណាមួយនោះទេ រហូតដល់ពួកគេឡើង ដល់ថ្នាក់ទី ៤។គោលបំណងសំខាន់ សម្រាប់ការសិក្សា ជាមូលដ្ឋាន រយៈពេលបីឆ្នាំ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ មិនមែនសម្រាប់ វាយតំលៃ ចំណេះដឹង របស់កុមារថាតើកុមារនោះ ឈ្លាសវៃឬក៏អត់ទេ ប៉ុន្តែដើម្បី បណ្តុះបណ្តាលឱ្យក្មេងមាន អាកប្បកិរិយាល្អ និង អភិវឌ្ឍឥរិយាបថ និងកិរិយាមាយាទរបស់ពួកគេ។ក្មេងៗទាំងអស់ ត្រូវបានបង្រៀនឱ្យ ចេះគោរពអ្នកដទៃ នៅជុំវិញខ្លួន និងមានសន្តានចិត្តល្អ ចេះស្រលាញ់សត្វ និងធម្មជាតិជុំវិញខ្លួន។

២. ថ្ងៃបើកបវេសនកាលដែលប្លែកពីគេ

ប្រទេសភាគច្រើន លើពិភពលោកបើក បវេសនកាលនៅ ថ្ងៃទី១ ខែកញ្ញា ឬតុលា ជប៉ុនបើក បវេសនកាល ថ្ងៃទី១ ខែមេសា។ថ្ងៃចូលរៀនថ្ងៃទី១ តែងតែស្របពេល ជាមួយបាតុភូតធម្មជាតិ ដ៏ស្រស់ស្អាតបំផុតគឺ ផ្កា Cherry រីកស្គុះស្គាយ។

៣. សិស្សត្រូវសម្អាត បន្ទប់រៀននិងបន្ទប់ទឹក ដោយខ្លួនឯង

សាលានៅជប៉ុន មិនជួលអ្នកអនាម័យនោះទេ។សិស្សទាំងអស់តម្រូវ ឱ្យសម្អាតបន្ទប់រៀន និង បន្ទប់ទឹកដោយខ្លួនឯង ដោយបែងចែកជាក្រុមតូចៗ។ធ្វើដូច្នេះដើម្បីបង្រៀនក្មេងៗ ឱ្យចេះធ្វើការងារជាក្រុម ចេះជួយគ្នា ទៅវិញទៅមក និងចេះ ស្រលាញ់បរិស្ថាន នៅជុំវិញខ្លួន។មិនតែប៉ុណ្ណោះ ការសម្អាតថ្នាក់រៀន និងបន្ទប់ទឹកនេះ បង្រៀនឱ្យក្មេងៗ ចេះស្រលាញ់ ការងាររបស់ខ្លួន ចេះគោរពការងារ របស់អ្នកដទៃ មានអនាម័យខ្ពស់ និងមានទំនួលខុសត្រូវ។

៤. អាហារថ្ងៃត្រង់នៅ សាលារៀនមានលក្ខណៈ ស្តង់ដារត្រឹមត្រូវ

ការរៀនសូត្រពូកែ លុះត្រាតែមានសុខភាពល្អ។ដូច្នេះសាលានៅក្នុង ប្រទេសជប៉ុនធ្វើគ្រប់យ៉ាង ដើម្បីផ្តល់អាហារដែល មានសុខភាពល្អដល់ ក្មេងៗទាំងនោះ។អាហារដែលមាន គុណភាពនិងសុខភាព ល្អត្រូវបានចម្អិនដោយ មេចុងភៅ ដែល មានស្នាដៃ ថែមទាំងមានការចូលរួម ពីអ្នកជំនាញផ្នែក ថែទាំសុខភាព។

៥. សិក្ខាសាលាក្រោយម៉ោងសិក្សា

សិស្សនៅជប៉ុនរៀន៨ ម៉ោងក្នុងមួយថ្ងៃ។ប៉ុន្តែបន្ទាប់បញ្ចប់ម៉ោងសិក្សា សិស្សភាគច្រើនមាន ថ្នាក់សិក្សាបន្ថែម ដើម្បីបំប៉ន ជំនាញដែលខ្វះខាត ជាហេតុធ្វើឱ្យគ្មាន សិស្សដែលរៀន ត្រួតថ្នាក់នោះទេ។

៦. សិស្សទាំងអស់តម្រូវឱ្យ រៀនសរសេរអក្សរផ្ចង់ជប៉ុន និងរៀនតែងកំណាព្យ

ការតម្រូវឱ្យសិស្សរៀន សរសេរអក្សរផ្ចង់ជប៉ុន និងតែងកំណាព្យ ក្នុងគោលបំណង បង្រៀនឱ្យក្មេងចេះស្រលាញ់ វប្បធម៌ និងប្រពៃណី ដ៏ចំណាស់របស់ខ្លួន។

៧. សិស្សតម្រូវឱ្យ ស្លៀកឯកសណ្ឋានសាលា

ការស្លៀកពាក់ ឯកសណ្ឋាន សាលាដើម្បី ជួយលើកកម្ពស់ ការចេះស្រលាញ់ សហគមន៍ និងឱ្យក្មេងមានអារម្មណ៍ នៅក្នុង សហគមន៍តែមួយ។វិន័យតម្រូវឱ្យស្លៀក ឯកសណ្ឋានសាលា បង្កើតឡើងក្នុង គោលបំណង លុបបំបាត់វណ្ណៈ ក្នុងសង្គម ក្នុងចំណោមសិស្ស ដូច្នេះសិស្សគ្រប់រូប មានភាពស្មើគ្នា គ្មានការរើសអើង គ្មានអ្នកមាននិងអ្នកក្រ។

៨. អត្រាវត្តមានរបស់សិស្ស ដែលចូលរៀនជាប្រចាំ មានរហូតដល់ 99.99 ភាគរយ

ចំនួនសិស្សអវត្តមាន មានចំនួនតិចបំផុតក្នុងលោក។សិស្សជប៉ុនភាគច្រើន មិនដែលគេចសាលា ឬក៏មករៀនយឺតម៉ោង នោះទេ។លើសពីនេះទៅទៀត សិស្សមិនដែលជជែកគ្នាលេង ក្នុងថ្នាក់រៀននោះទេ និងពួកគេតែងតែស្តាប់ អ្វីដែលគ្រូ បង្រៀនដោយ យកចិត្តទុកដាក់បំផុត។

៩. ការធ្វើតេស្តតែមួយគត់ ដើម្បីសម្រេចអនាគត របស់សិស្ស

នៅចុងឆ្នាំនៃថ្នាក់ទី១២ សិស្សជប៉ុនទាំងអស់ នឹងធ្វើការប្រលង បញ្ចប់ថ្នាក់មធ្យមសិក្សា ទុតិយភូមិដើម្បីកំណត់ អនាគត របស់ខ្លួន។សិស្សម្នាក់អាចជ្រើសរើស សាកលវិទ្យាល័យមួយ ដែលខ្លួនប្រាថ្នា ចង់ទៅរៀនបន្ត។សាកលវិទ្យាល័យ នីមួយ ៗមានច្បាប់ក្បួននិង កំណត់ពិន្ទុជាក់លាក់។សិស្សទាំងអស់អាច ចុះឈ្មោះចូលរៀនបាន លុះត្រាតែបំពេញ គ្រប់លក្ខខ័ណ្ឌ ដែលសាកលវិទ្យាល័យតម្រូវ។ បើពិន្ទុសិស្សមិនគ្រប់ អាចនឹងមិនបាន ចូលរៀននៅសាកលវិទ្យាល័យ។ការចូលរៀនថ្នាក់ បរិញ្ញាបត្រនៅជប៉ុន មានការប្រតួតប្រជែង ខ្ពស់ណាស់។រយៈពេលត្រៀម ដើម្បីប្រលងចូលរៀនថ្នាក់ បរិញ្ញាបត្រនៅឯ សាកលវិទ្យាល័យ ត្រូវបានគេឱ្យរហ័សនាមថា “ការប្រលងចុះនរក”។

ប្រភព http://www.nakchomneanh.com/2018/09/%E1%9E%9C%E1%9E%B7%E1%

រៀបរៀងនិងកែសម្រួលដោយបុគគលិកភាសាជប៉ុនមិរ៉ៃ


register

Opportunities

Video

អាទិត្យ ០៨ មីនា ,២០២០ ០០:០០ 363
អាទិត្យ ០៨ មីនា ,២០២០ ១៤:០០ 297
អាទិត្យ ០៨ មីនា ,២០២០ ១២:០០ 331
អាទិត្យ ០៨ មីនា ,២០២០ ០០:០០ 246